ដៃស្បូន គឺជាផ្នែកមួយនៃប្រព័ន្ធបន្តពូជរបស់ស្រ្តី។
ដៃស្បូនមានទីតាំងនៅផ្នែកខាងក្រោមពោះសងខាងតួស្បូន។ ស្រ្តីមានក្រពេញអូវែ ២
ដែលមានតួនាទីផលិតស៊ុត ព្រមទាំងអ័រម៉ូន estrogen និង progesterone ផងដែរ។
នៅពេលណាមួយ ថង់រាវពេញមួយ ដែលហៅថាគីស នឹងកកើតលើក្រពេញអូវែ របស់ដៃស្បូន។
គីសនៅក្នុងក្រពេញអូវែ
គឺជាថង់ ដែលពោរពេញទៅដោយ អង្គធាតុរាវ ដែលកកើតក្នុងក្រពេញអូវែ របស់ស្បូន។
គីសក្នុងក្រពេញអូវែ មានច្រើនប្រភេទខុសៗគ្នា ប៉ុន្តែ មានគីស ២ ប្រភេទ
ដែលកើតឡើងជាទូទៅបំផុត គឺគីសឫស និងកម្រងគីស luteum ។
# ៣ ចំនុចដែលអ្នកត្រូវតែដឹងពី គីសក្នុងក្រពេញអូវែ
• ស្រ្តីសឹងតែគ្រប់គ្នា ត្រូវតែកើតគីសក្នុងក្រពេញអូវែ
យ៉ាងហោចណាស់ម្តង ជាពិសេស ស្រ្តីភាគច្រើនមិនមានការឈឺចាប់
មិនមានចេញរោគសញ្ញាអ្វីឡើយ។
• កត្តាហានិភ័យ
ដែលបង្កជាគីសក្នុងអូវែមានដូចជា ការជក់បារី តំណពូជ មហារីកសុដន់ ធាត់ជ្រុល
ស្រ្តីដែលគ្មានកូន ស្រ្តីដែលមិនបំបៅដោះកូន និងបញ្ហាការប្រើថ្នាំ
(ដូចជាថ្នាំឲ្យមានកូនជាដើម)។
• គីសក្នុងអូវែភាគច្រើន
មិនបណ្តាលឲ្យមានរោគសញ្ញាណាមួយ ហើយបាត់ទៅវិញដោយខ្លួនវា។ ទោះជាយ៉ាងណា
ក្នុងករណីកម្រផ្សេងទៀត ដែលទំហំរបស់គីសនោះធំ គឺត្រូវតែទៅទទួលការព្យាបាល
ពីគ្រូពេទ្យជំនាញ ជាចាំបាច់។
# រោគសញ្ញាប្រកាសអាសន្ន ទាំង ១០ នៃគីសក្នុងក្រពេញអូវែ ដែលត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់
១. ឈឺចាប់ត្រង់អាងត្រគាក
ការឈឺចាប់នៅត្រង់អាងត្រគាក និងនៅក្រោមចង្កេះក្រោយ
គឺជារោគសញ្ញាចម្បង នៃគីសក្នុងក្រពេញអូវែ។ ការរីកធំ
នៃឫសគីសនឹងបង្កជាការសម្ពាធដល់បរិវេណនោះ រហូតបណ្តាលឲ្យមានការឈឺចាប់។
គីសដែលមានលក្ខណៈធម្មតា អាចបង្កជាការឈឺចាប់ស្រាលៗ ប៉ុន្តែប្រសិនបើគីសនោះរហែក
អ្នកនឹងមានការឈឺចាប់ខ្លាំង រហូតសឹងតែទ្រាំមិនបានជាក់ជាមិនខាន។ ជាក់ស្តែង
ការឈឺចាប់ត្រង់អាងត្រគាក និងក្រោមចង្កេះក្រោយគឺជារឿងធម្មតា
សម្រាប់ស្រ្តីដែលកំពុងមករដូវ ឬអ្នកមានបញ្ហារំលាយអាហារ។ ប៉ុន្តែ
ប្រសិនបើការឈឺចាប់ត្រង់បរិវេណដូចដែលបានរៀបរាប់ នៅតែបន្តឥតស្រាកស្រាន្ត
នោះអ្នកត្រូវតែឆាប់ទៅពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យ។
២. ហើមពោះ
អាការៈធ្ងន់ពោះ គឺជារឿងធម្មតា នៅអំឡុងពេល ដែលស្រ្តីមករដូវ។
ប៉ុន្តែ អាការៈហើមពោះ អាចបណ្តាលមកពីមូលហេតុជាច្រើន រួមមានគីសក្រពេញអូវែ
និងជំងឺមហារីកក្រពេញអូវែ។ គីស ដែលនឹងរីកធំ នឹងធ្វើឲ្យមានសម្ពាធ
ក៏ដូចជាធ្វើឲ្យពោះរបស់អ្នកហើម និងឡើងប៉ោងគួរឲ្យកត់សម្គាល់។ អាការៈហើមពោះនោះ
ក៏អាចបណ្តាលមកពីមូលហេតុផ្សេងទៀតដែរ ដូចជាបញ្ហាមិនរំលាយអាហារ
ឬការបរិភោគច្រើន។ ប៉ុន្តែ ប្រសិនបើវានៅតែបន្តកើតមានលើសពី ៣ អាទិត្យ
អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣. ឈឺចាប់នៅពេលរួមភេទ
ដោយសារតែគីសក្នុងក្រពេញអូវែ គឺបង្កជាសម្ពាធស្រាប់ទៅហើយ ហេតុនេះ
ប្រសិនបើបន្ថែមសម្ពាធលើបរិវេណអាងត្រគាក ឬតំបន់ក្រោមពោះនោះ
ដោយសារតែការរួមភេទ វានឹងធ្វើឲ្យានការឈឺចាប់យ៉ាងខ្លាំង។ ជាក់ស្តែង
ប្រសិនបើគីសនោះកាន់តែធំ សូម្បីតែការជ្រៀតចូល ដោយរបស់របរតូចៗ
ក៏បង្កជាការឈឺចាប់ខ្លាំងបានដែរ។ សម្រាប់ស្រ្តីដែលអស់រដូវ
វាអាចជារោគសញ្ញានៃជំងឺមហារីកស្បូន ហើយមានតែវេជ្ជបណ្ឌិតទេ
ដែលអាចដោះស្រាយបាន។ ហេតុនេះ ប្រសិនបើអ្នកទទួលរងការឈឺចាប់មិនប្រក្រតី
នៅក្រោយ ឬអំឡុងពេលរួមភេទ អ្នកត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។
៤. រាន់នោម ឬនោមញឹក
រោគសញ្ញានៃ គីសក្នុងក្រពេញអូវែ មួយទៀតគឺ
ចេះតែចង់ទៅបត់ជើងតូចបន្ទាន់ៗ (រាន់នោម) ឬឈឺបត់ជើងតូចញឹកជាងរាល់ដង។
នៅពេលដែលថង់គីសនោះរីកកាន់តែធំ វានឹងធ្វើឲ្យមានឥទ្ធិពលសម្ពាធដល់តម្រងនោម
ជាហេតុបណ្តាលឲ្យអ្នកចេះតែឈឹបត់ជើងតូច
ពីព្រោះវាកាត់បន្ថយសមត្ថភាពរបស់ផ្លោកនោម។ ការនោមញឹកញាប់ពេកបែបនេះ
នឹងបង្កជាការឈឺចាប់ និងរលាកទៀតផង។
៥. រដូវមកមិនប្រក្រតី ឬមានការឈឺចាប់
ការដែលសុខៗ អ្នកមានការឈឺចាប់ពេលមករដូវខ្លាំង
ឬមានធ្លាក់ឈាមច្រើនហួសប្រមាណ ខុសពីប្រក្រតី គឺសុទ្ធតែជាសញ្ញាដែលបញ្ជាក់ថា
ក្រពេញអូវែរបស់អ្នកមានថង់គីស។ គីសក្នុងក្រពេញអូវែដែលដាច់រហែក
នឹងធ្វើឲ្យធ្លាក់ឈាមរដូវមកយ៉ាងច្រើន ហើយថែមទាំងឈឺក្រោមពោះ ទាំងមុន
នឹងក្រោយមករដូវថែមទៀត។ ការធ្លាក់ឈាមរដូវមកច្រើនលើសលុប
បណ្តាលឲ្យអ្នកមានការឈឺចាប់ខ្លាំង
ហេតុនេះត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីស្វែងរកឫសគល់របស់វា
ជាពិសេស នៅពេលដែលអ្នកនៅតែបន្តធ្លាក់ឈាម ទាំងហួសថ្ងៃមករដូវ។
៦. មានការឈឺចាប់ ពេលមានចលនាពោះវៀន
ការឈឺចាប់ ក្នុងអំឡុងពេលមានចលនាពោះវៀន
ឬមានអារម្មណ៍ថាមានសម្ពាធត្រង់ពោះវៀន ក៏ជាសញ្ញាព្រមានដល់អ្នកថា
ប្រហែលជាមានថង់គីស ក្នុងក្រពេញអូវែជាមិនខាន។ ការដែលសុខៗ មានការឈឺចាប់
នៅពេលមានចលនាពោះវៀន គឺដោយសារតែថង់គីសឡើងធំ រហូតជះឥទ្ធិពលប៉ះពាល់ដល់ ក្រពះ
ពោះវៀន និងផ្លោកនោម។ អ្នកអាចមានការឈឺចាប់តាមបរិវេណទាំងនោះ ពីស្រាល
រហូតខ្លាំងទៅៗ។ ហេតុនេះ ប្រសិនបើអ្នកនៅតែបន្តមានការឈឺចាប់ខ្លាំងញឹកញាប់
មិនផ្តល់សញ្ញាណាមួយមុននោះអ្នកត្រូវទៅណាត់ជួបគ្រូពេទ្យជាបន្ទាន់។
៧. ក្អួតចង្អោរ
អាការៈ បែបក្អួតចង្អោរ ដូចដែលស្រ្តីមានផ្ទៃពោះនោះ
ក៏អាចជារោគសញ្ញា នៃគីសក្នុងក្រពេញអូវែដែរ។ អាការៈចង់ក្អួតបែបនេះកើតឡើង
ក៏ដោយសារតែ ថង់គីសក្នុងក្រពេញអូវែ រីកធំរហូតដាច់រហែក។ នេះក៏ដោយសារតែ
អង្គធាតុរាវក្នុងថង់គីស កំពប់ចូលតៅក្នុងបរិវេណពោះ រហូតធ្វើឲ្យរលាក
នៅត្រង់តំបន់ក្នុងពោះនោះ។ ហេតុនេះហើយ
បានជាបណ្តាលឲ្យមានអាការៈក្អួតចង្អោរបែបនេះ។ ប្រសិនបើអាការៈក្អួតចង្អោរនេះ
នៅតែបន្ត ជាញឹកញាប់ និងមិនបានដឹងមុនបាននោះ
អ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៨. ហូរឈាមតាមទ្វារមាស
នៅពេលដែលឈាម និងអង្គធាតុរាវ ពីថង់គីសរហែក
ហូរទៅបរិវេណពោះច្រើនពេក អង្ញធាតុរាវទាំងនោះ នឹងហូរចេញមកក្រៅរាងកាយ ដែលហៅថា
ការហូរ ឬធ្លាក់ឈាមតាមទ្វារមាស។ ថង់គីស ភាគច្រើនដាច់រហែក នៅពេលមករដូវ
ដែលជាហេតុនាំឲ្យស្រ្តីភាគច្រើន មិនសូវជាចាប់អារម្មណ៍
ពីភាពមិនប្រក្រតីប៉ុន្មានទេ។ ប៉ុន្តែ
ក្នុងករណីដែលអ្នកសង្កេតឃើញមានការហូរឈាមចេញពីទ្វារមាស ទាំងមុន
និងក្រោយមករដូវ ហើយមានការឈឺចាប់ខ្លាំងនោះ
អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានឆាប់រហ័ស។
៩. ឈឺសុដន់
បន្ថែមពីលើអាការៈក្អួតចង្អោរ អ្នកក៏អាចមានបញ្ហាឈឺចាប់ត្រង់សុដន់
ដូចជាស្រ្តីមានផ្ទៃពោះអញ្ចឹងដែរ។ ការផ្លាស់ប្តូរនូវ អ័រម៉ូន ក្នុងរាងកាយ
នឹងបង្កឲ្យមានបញ្ហាកកើតថង់គីស ក្នុងក្រពេញអូវែ និងឈឹត្រង់សុដន់ផងដែរ។
ជាក់ស្តែង នៅពេលដែលមករដូវ អ្នកក៏អាចមានអាការៈឈឺត្រង់សុដន់ដែរ។
ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើអ្នកមានការឈឺចាប់ត្រង់សុដន់
រួមផ្សំជាមួយនឹងរោគសញ្ញាគីសក្នុងក្រពេញអូវែដទៃផ្សេងទៀតនោះ
អ្នកត្រូវតែទៅជួបគ្រូពេទ្យឲ្យបានឆាប់បំផុត។
១០. មិនឃ្លានអាហារ
ស្រ្តី ដែលកើតមានគីសក្នុងក្រពេញអូវែ
ក៏អាចមានបញ្ហាមិនចង់ទទួលទានអាហារដែរ។ ប្រសិនបើអ្នកធ្លាប់តែ
ចូលចិត្តទទួលទានអាហារច្រើន ហើយស្រាប់តែលែងចង់ទទួលទានអាហារ ទាំងញ៉ាំតែពីរ
ឬបីម៉ាត់នោះ គឺមិនមែនជារឿងល្អនោះទេ ពីព្រោះវាជាសញ្ញានៃគីសក្នុងក្រពេញអូវែ។
ថង់គីសធំ គឺអាចធ្វើឲ្យប៉ះពាល់ដល់ ដំណើរការរំលាយអាហារបាន
ដោយសារតែវាមានទំហំធំ និងធ្វើឲ្យទទួលទានចូលក្រពះ ដែលតូចចង្អៀតមិនបានច្រើន
បណ្តាលមកពីសម្អាធរបស់ថង់គីស។ មិនត្រឹមតែធ្វ់ឲ្យអ្នកប្រែជាស្គម
និងគ្មានកម្លាំងកំហែងប៉ុណ្ណោះទេ វាថែមទាំងអាចបង្កជា ជំងឺមហារីកក្រពេញអូវែ
ទៀតផង។
# រោគសញ្ញាធ្ងន់ធ្ងរបន្ថែមទៀត ៖
• ឈឺចាប់ ដូចជាមានកាំបិតចាក់ត្រង់បរិវេណក្រោមពោះ
• ក្តៅខ្លួន
• វិលមុខ ឬសន្លប់
• ដកដង្ហើមញាប់។
# សរុបសេចក្តី
ជាក់ស្តែង ថង់គីសក្នុងក្រពេញអូវែ
ដែលកើតឡើងលើស្រ្តីវ័យមិនទាន់អស់រដូវ គឺជារឿងល្អ
ហើយគីសទាំងនោះក៏នឹងជ្រុះបាត់អស់ ក្នុងរយៈពេល ២ ទៅ ៣ ខែ។ ប៉ុន្តែ
គ្រូពេទ្យនឹងធ្វើការតាមដាន ក៏ដូចជាពិនិត្យជាប្រចាំ
និងអាចឈានដល់ការវះកាត់យកចេញ ប្រសិនបើវាកើតឡើងចំពោះស្រ្តី ដែលមានវ័យអស់រដូវ
ឬទំហំគីសធំពេក។ គ្រូពេទ្យភាគច្រើន តែងផ្តល់អនុសាសន៍ឲ្យធ្វើការវះកាត់ចេញ
ប្រសិនបើគីសក្នុងក្រពេញអូវែ មានអង្កត់ផ្ចិត ធំជាង ៥ សង់ទីម៉ែត្រ៕
chakya bo
Saturday, November 26, 2016
Saturday, November 19, 2016
អាហារសំខាន់៥មុខ ដែលស្រ្តីអាយុចាប់ពី ៣០ឆ្នាំឡើងទៅ មិនអាចខ្វះបាន!
មនុស្សមិនអាចរស់នៅ ដោយគ្មានអាហារនោះទេ។ ម្ហូបអាហារ គឺមានសារៈសំខាន់
ណាស់ចំពោះរាងកាយទាំងសុខភាព និងសម្រស់ ដែលក្នុងនោះមានអាហារ
៥យ៉ាងដែលផ្ដល់ផលប្រយោជន៍ខ្លាំង ដល់ស្ដ្រីដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ
ដែលមិនគួរណាខ្វះនូវអាហារទាំង ៥មុខនេះដាច់ខាត ដើម្បីថែទាំសុខភាព
ការពារជំងឺផ្សេងៗដែលនឹងមកយាយី។ អាហារទាំង ៥មុខនោះមានដូចតទៅ៖
១. ទឹកដោះគោជូរធម្មជាតិដែលមានជាតិខ្លាញ់ទាប៖ វាមានប្រយោជន៍អាចជួយ កាត់ បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងការឆ្លងមេរោគចូលទៅក្នុង ទ្វារមាសស្រ្តី ក្រៅពីនេះវាថែមទាំងមាន ផ្ទុកសារធាតុកាល់ស្យូមខ្ពស់ ជួយបង្ការជំងឺពុកឆ្អឹងបានយ៉ាងល្អផងដែរ។
គួរទទួលទានវាឱ្យបាន៖ ក្នុងមួយសប្តាហ៍ ៣-៥ ដង។
២. ខ្លាញ់ត្រី៖ ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាលម៉ុង និងពពួកត្រីសមុទ្រជាដើម មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3ជាច្រើន ដែលអាចជួយបង្ការជំងឺរលាកសន្លាករ៉ាំរ៉ៃ ដែលជាទូទៅត្រូវបានគេរកឃើញថា វាច្រើនកើតមានឡើងចំពោះស្ត្រី ច្រើនជាងបុរស។
គួរទទួលទានខ្លាញ់ត្រីឱ្យបាន៖ ២-៣ដង ក្នុងមួយសប្តាហ៍។
៣. គ្រាប់សណ្តែក រាប់ទាំងសណ្តែកដែលអាចបរិភោគបានទាំងសំបកផង៖ ដូចជាសណ្តែកខៀវ សណ្តែកក្រហម សណ្តែកខ្មៅជាដើម រួមទាំងសណ្តែកសៀង និង សណ្តែកដីផងដែរ សុទ្ធតែមានសារជាតិសរសៃខ្ពស់ដែលអាចជួយ អង់ហ្ស៊ីមប្រូទីអេស ការពារ និងកាត់បន្ថយការរីកសាយនៃកោសិកាមហារីក ជួយការពារជំងឺមហារីកសុដន់ និងបន្ថយផលប៉ះពាល់យ៉ាងខ្លាំង ទៅលើអ័រម៉ូនភេទរបស់ស្រី្ត។
គួរទទួលទានឱ្យបាន៖២-៣ ដង ក្នុងមួយសប្តាហ៍។
៤. ប៉េងប៉ោះ និងឪឡឹក៖ ពួកវាមានផ្ទុកសារជាតិលីកូពីន ដែលអាចជួយការពារ ជំងឺមហារីកសុដន់ និងប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលវាធ្វើឱ្យស្រ្តីមើលទៅ មានវ័យក្មេងជាងមុន ថែមទាំងអាចជួយការពារស្បែកពីកាំរស្មីឡាស៊ែ ដែលធ្វើឱ្យខូចខាតដល់ស្បែកបានទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៥ដង ក្នុងមួយសប្តាហ៍។
៥. ប្រភេទប៊ឺរី៖ ដូចជា ផ្លែប្លូប៊ឺរី (blueberry) ស្ត្រ៊រប៊ឹរី (strawberry) រ៉ាស់ប៊ឺរី (raspberry) ជាដើម សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួសជុលកោសិកាក្នុង រាងកាយរបស់យើង។ ដូចគ្នានេះផងដែរ តាមការស្រាវជ្រាវបានបញ្ជាក់ថា វាមានសមត្ថភាពអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកជាច្រើនរួម ទាំងជំងឺមហារីកសុដន់ ជំងឺមហារីកប្រព័ន្ធរំលាយអាហារបានយ៉ាង មានប្រសិទ្ធភាពទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៤ ដង ក្នុងមួយសប្តាហ៍។

ទស្សនិកជនស្រក់ទឹកភ្នែកអាណិត កញ្ញាពៅ បញ្ញាពេជ្រ ពេលឃើញនាងឡើង ច្រៀងលើឆាកយប់មិញ...!(មានវីដេអូ)
ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៨ វិច្ឆិកា
យប់មិញនេះនៅក្នុងការប្រគុំតន្រ្តីប៉ូការីស្វេត (Pocari Sweat)
របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ CNC កញ្ញា ពៅ បញ្ញាពេជ្រ
តារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ និង idol នៅក្នុងបេះដូងមហាជនជាច្រើន
បានឡើងមកបកស្រាយបទចម្រៀងយ៉ាងលន្លង់លន្លោច ដោយនាងអង្គុយនៅលើកៅអី
ហើយនេះក៏ជាដំបូងបំផុតក្នុងជីវិត ចាប់តាំងពីពេលដែលកញ្ញា
ត្រូវបានទទួលការបាញ់ប្រហារពីសំណាក់ពួកខ្មាន់កាំភ្លើង។
ថ្វីត្បិតតែបានបែកចេញពី សង្គមសិល្បៈអស់រយៈពេលជិត១០ឆ្នាំកន្លងមក
ប៉ុន្តែទឹកដមសម្លេងរបស់កញ្ញា ពៅ បញ្ញាពេជ្រ
ហាក់ដូចជានៅដដែលគ្មានប្រែប្រួលទេ។
ក្រោយការបកស្រាយបទច្រៀងចប់ ធ្វើឱ្យទស្សនិកជន កំពុងទស្សនាជាច្រើនរំភើបស្រក់ទឹកភ្នែក ពេលឃើញកញ្ញាពេជ្រ ត្រឡប់មកច្រៀងដូចកាលពីមុនវិញ ហើយនៅក្នុងនោះ មានអ្នកគាំទ្រជាច្រើនបានផុសរូបស្រស់ទឹកភ្នែក និងចូលមក Comment ថាយំហើយយប់មិញ ពេលឃើញកញ្ញា ពៅ បញ្ញាពេជ្រ អាចវិលមកច្រៀងវិញបានទាំងខ្លួនអង្គុយ នៅលើកៅអីនៅឡើយ ពីក្រោមវីដេអូចម្រៀងរបស់ពៅ បញ្ញាពេជ្រ ដែលគេបង្ហោះចូលក្នុងបណ្ដាញទំនាក់ទំនងសង្គម ។ មិនតែប៉ុណ្ណោះពួកគេព្រមទាំងបានផុសពាក្យជូនពរយ៉ាងច្រើនទៀត សូមឱ្យកញ្ញា ពៅ បញ្ញាពេជ្រ ឆាប់ជាសះស្បើយពីជំងឺនេះ និងឆាប់អាចដើរបានដូចធម្មតា ដើម្បីមកច្រៀងកំដរអារម្មណ៍ពុកម៉ែបងប្អូន ដែលនិយមគាំទ្រសម្លេងរបស់កញ្ញាទាំងអស់គ្នា តាំងពីដើមមក។
ចង់ដឹងថា កញ្ញា ពៅ បញ្ញាពេជ្រ កាលពីយប់មិញឡើងបកស្រាយ បទចម្រៀងអ្វីខ្លះ? តោះទៅស្តាប់ទាំងអស់គ្នា៖

កូនស្រីកតញ្ញូ ទោះលំបាកយ៉ាងណា នៅតែតស៊ូបង្រៀនឪពុកពិការឲ្យរៀនដើរ កំពុងតែធ្វើឲ្យគ្រប់គ្នារំជួលចិត្ត
ចិន៖ ថ្មីៗនេះរូបថតជាច្រើនសន្លឹក នៃស្រ្តីវ័យកណ្តាលជនជាតិចិនម្នាក់
រួមជាមួយនឹងឪពុករបស់នាង កំពុងតែធ្វើឲ្យមហាជនជាច្រើន
ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមតែម្តង
រំជួលចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់ស្រ្តីជាកូន
ដែលសុខចិត្តលះបង់ពេលវេលា និងសេចក្តីសុខរបស់ខ្លួន
មកមើលថែទាំឪពុកពិការចាស់ជរា គួបផ្សំទាំងមានជំងឺ រស់នៅយ៉ាងលំបាកលំបិន។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CCTV បានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៨
វិច្ឆិកា ២០១៦ ម្សិលមិញនេះ។
Subscribe to:
Posts (Atom)